រោងចក្រកាត់ដេរនៅកម្ពុជាត្រៀមខ្លួនអនុវត្តចីរភាព

 

ភ្នំពេញ ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១ ចាប់ផ្តើមពីខែសីហានេះតទៅ ក្រុមការងាររបស់ ប្តូរសម្លៀកបំពាក់ រួមជាមួយនឹង វិទ្យាស្ថាន ថាមពលនិងធនធាន (TERI) ព្រមទាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើម សវនកម្មថាមពល រយៈពេលវែង តាមបណ្តារោងចក្រកាត់ដេរ នៅក្នុងប្រទេសកម្ពុជា។


សវនកម្មថាមពល របស់គម្រោង ប្តូរសម្លៀកបំពាក់ នឹងវិភាគអំពី ការប្រើប្រាស់ថាមពល នៅក្នុងរោងចក្រកាត់ដេរ ព្រមទាំងស្វែងយល់ពី ឱកាសក្នុងការសន្សំសំចៃ និងការបង្កើនប្រសិទ្ធភាពផលិតកម្ម។

 

តាមរយៈគម្រោង ប្តូរសម្លៀកបំពាក់ សវនកម្មថាមពល នឹងជួយបំភ្លឺ វិថីឆ្ពោះទៅកាន់ការវិនិយោគផ្នែកថាមពលស្អាត តាមបណ្តារោងចក្រនានា។ ក្នុងនោះផងដែរ សវនកម្មថាមពលក៏នឹងជួយកំណត់ វគ្គ   បណ្តុះបណ្តាលដែលចាំបាច់នានា សម្រាប់ជួយពង្រីកសមត្ថភាព រោងចក្រក្នុងការប្រើប្រាស់ ថាមពលប្រកបដោយចីរភាព។

 

នាពេលបច្ចុប្បន្ននេះ ដោយមើលឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់សម្លៀកបំពាក់ដែលចង់កាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន មកពីការប្រើប្រាស់ប្រើប្រាស់សម្លៀកបំពាក់ រោងចក្រចំនួន៣០ បានចូលរួមជាដៃគូជាមួយនឹងគម្រោង ប្តូរសម្លៀកបំពាក់ ហើយ គម្រោងនេះនឹងជ្រើសរើស ២០ រោងចក្រទៀត នៅចុងឆ្នាំនេះ។

 

លោក លី តេកហេង អគ្គនាយក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលកំពុងដឹកនាំ ការចូលរួមរបស់រោងចក្រនៅក្នុងសវនកម្មនេះ បានមានប្រសាសន៍ថា៖ «នាពេលឥឡូវនេះ ម៉ាកអន្តរជាតិជាច្រើនដែលទទួលទិញ សម្លៀកបំពាក់ពីរោងចក្រនៅកម្ពុជា ផ្តោតជាពិសេសទៅលើ  ចីរភាពនៃទំនិញ ដោយសារតែកំណើននៃការយល់ដឹងពីបរិស្ថាន របស់អ្នកប្រើប្រាស់។ ដូច្នេះ ដើម្បីរក្សាភាពប្រកួតប្រជែង វិស័យកាត់ដេរត្រូវតែដើរអោយទាន់ និន្នាការរបស់អ្នកប្រើប្រាស់។» 

 

ជារោងចក្រដំបូងមួយដែលបានចូលរួមនៅក្នុងគម្រោង ប្តូរសម្លៀកបំពាក់ នាយកគ្រប់គ្រងនៃ PPSEC លោក Robert Hwang បានមានប្រសាសន៍ថា៖ «ថ្លៃអគ្គិសនីខ្ពស់ និងការកើនឡើងនៃតម្រូវការផ្នែក   ចីរភាពរបស់អ្នកប្រើប្រាស់ គឺជាចំនុចប្រឈម របស់រោងចក្រកាត់ដេរនៅកម្ពុជា។ ហើយ ពួកយើងបានចូលរួមក្នុងគម្រោងមួយនេះ  ពីព្រោះ ការគ្រប់គ្រងថាមពលអោយបានល្អ មានសារៈសំខាន់ ដើម្បីជួយអោយរោងចក្រកាត់ដេរ នៅតែអាចបន្តការប្រកួតប្រជែងនៅលើទីផ្សារបាន។»

 

យោងតាមធនាគារពិភពលោក ឧស្សាហកម្មកាត់ដេរសកល ផលិតដល់ទៅ ១០ % នៃទំហំឧស្ម័ន     កាបូនសកល ប្រចាំឆ្នាំ។ នៅប្រទេសកម្ពុជា GGGI បានធ្វើការប៉ាន់ប្រមាណ ថាការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តថាមពលក្នុងការផលិតសម្លៀកបំពាក់ អាចចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅ ១៧%។

 

ប្តូរសម្លៀកបំពាក់ ជាគម្រោងមួយដែលទទួលមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងអនុវត្តដោយ GGGI, Geres និង GMAC ។ គម្រោងនេះមានគោលបំណងបង្កើនការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងការផលិតសម្លៀកបំពាក់។ សូម ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពី ប្តូរសម្លៀកបំពាក់ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

 

Brad Abbott, GGGI, Switch Garment Project Lead, (+855) 96 716 8448, email:

 

Ly Tek Heng, GMAC General Manager, (+855) 12 815 815, email:

Richard Scotney, Geres’ Country Representative, (+855) 89 89 64 33, email:

រោងចក្រកាត់ដេរនៅកម្ពុជាត្រៀមខ្លួនអនុវត្តចីរភាព

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អ្នកសរសេរប្លុក %d ដូចនេះ៖